សង្វេគណាស់ ទេីបតែសម្រាលកូនមិនទាន់បានឃេីញមុខផង ម្តាយក៏លាចាកលោក ឯប្តីស្ទើរទប់ចិត្តមិនបាន
វាជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់ ព្រោះទម្រាំមនុស្ស២នាក់បានស្គាល់គ្នា និងឈានដល់ថ្ងៃរៀបចំមង្គលការ បង្កេីតគ្រួសារតូចមួយ មិនមែនជារឿងងាយស្រួលនោះទេ។
យ៉ាងណាមិញ ស្រ្តីពោះធំម្នាក់ដែលរូបនាងមានឈ្មោះ រៀម រីវ៉ា បានបាត់ បង់ ជីវិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយសារតែមានបញ្ហាអំឡុងពេលសម្រាល និងកូននៅក្នុងផ្ទៃត្រូវបានក្រុមគ្រូពេទ្យជួយ ស ង្គ្រោះបានទាន់ពេលវេលា។ នេះបេីយោងតាមប្រភពពីបុរសជាស្វាមីដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ngoun Símuy បានបង្ហោះរៀបរាប់ឲ្យដឹងថា៖«ឃ្លាតទៅសែនឆ្ងាយ បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំអោយវិលទៅរកកាលពី៥ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រោះជីវិតអូនណាប្រពន្ធសម្លាញ់។ រយៈពេលត្រឹមតែ ៣យប់សោះ បែបជាអាចធ្វើអោយអូន ចាក់ចេញទៅពីបង និងគ្រួសារដោយមិននឹងស្មាន។
អូនអើយកូនយើង មានសុវត្ថិភាពហើយ ពេលទៅពេទ្យរាល់ខែអូនតែងចង់ឃើញមុខកូន អូនស្រលាញ់កូនណាស់ អូនទិញសម្ភារៈគ្រប់យ៉ាងទុក ទាំងពី៥ ៦ខែ ត្រៀមសម្រាប់កូន។ តែថ្ងៃដែលកូនយើងបានឃើញពន្លឺថ្ងៃ បែជាអូនមិននៅទៅវិញ ទោះជាកូនយើងត្រូវសម្រាលមុនកំណត់ប៉ុន្តែគាត់មានរឹងមាំ ហើយគួរអោយស្រលាញ់ណាស់។ អូនជាស្រីម្នាក់ដែលឆ្លាតហើយពូកែ ចូលចិត្តអាណិតនិងជួយអ្នកដ៏ទៃ ហើយក៏ជាភរិយាម្នាក់ដែលស្រលាញ់ស្វាមីបំផុត ពេលបងចេញទៅធ្វើការគឺសុំអោបបន្តិចសិន ពេលមកពីធ្វើការវិញក៏សុំអោបបន្តិចដែរ។ អូនតែងចង់អោយប្រើរបស់ណាដែលល្អៗ ហើយខ្លួនឯងប្រើអ្វីក៏បាន។ អូនភ្លេចហើយ? អូនបានសន្យានឹងបងហើយថាពេលកូនរបស់យើងអាយុ៦ខែ ពួកយើងនឹងចេញដើរលេងនៅក្រៅប្រទេសជាមួយគ្នា តែពេលនេះអូនបានក្បត់សន្យាជាមួយបងហើយ។
អូនបានប្រាប់បងថាក្រៅពីគ្រួសារ បងគឺជាបុរសម្នាក់ដែលអូនស្រលាញ់ខ្លាំងបំផុត ប៉ុន្ដែបងគ្មានសំណាងសោះ បែបជាត្រូវបាត់បង់មនុស្សដែលស្រលាញ់បងបំផុតដោយមិននឹកស្មានទៅវិញ។ ពួកយើងរៀបការមិនទាន់បាន១ឆ្នាំផង (១០ខែ ៦ថ្ងៃ) អូនក៏ត្រូវឃ្លាតពីបងទៅកន្លែងដល់សែនឆ្ងាយ ឆ្ងាយរហូតបងមិនអាចស្វែងរកអូនឃើញ។ ហេតុអី្វបានជាយើង មិនរស់នៅជាមួយគ្នាដល់ចាស់ ដូចគូគេដ៏ទៃ។ រឿងដែលកើតឡើងបងពិតជាមិនអាចទទួលយកបាន ប៉ុន្ដែទោះបងក៏មិនព្រមទទួលយ៉ាងណា ក៏វាបានកើតឡើងហើយ។ បងនឹងមើលថែកូនយើង និងគ្រួសារយើងអោយបានល្អណា សូមអូនបានទៅដល់ឋាននៃបរមសុខ។ ចុងក្រោយបងចង់ប្រាប់ថា បងក៏ស្រលាញ់ខ្លាំងបំផុតដូចគ្នា ក្តីស្រលាញ់ដែលអូនបានផ្តល់អោយបង បងនឹងរក្សាវាទុកជារៀងរហូត ពីបង ស្វាមីសម្លាញ់របស់អូន»។