អាណិតនាយ ប្រុញ ណាស់ ពេលនេះវេចសម្ពាយត្រលប់ទៅស្រុកវិញហេីយ ដោយសារតែ
ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហេីយនាយ ប្រុញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូរធូប ខណៈដែលក្មេងប្រុសរូបនេះជានិច្ចជាកាលតែងតែមានវីដេអូបែបកំប្លែងៗជាច្រើនចែកជូនដល់អ្នកទស្សនាដេីម្បីទទួលបាននូវសំណេីចក្អាកក្អាយ បំបាត់ទុក្ខកង្វល់ តាមរយៈពាក្យសម្ដីនិងកាយវិការដ៏ក្រមិចក្រមើមនោះ។ យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឧកញ៉ា សម្បត្តិ រួមជាមួយភរិយា ដែលជាអគ្គនាយក អគ្គនាយិកា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានផ្តល់ឱកាសកុងត្រាសហការការងារពេញ១ឆ្នាំជាមួយក្រុមប្អូនប្រុញ ក្នុងគោលបំណងដើម្បីបង្កើតវីដេអូកំប្លែងសប្បាយៗប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ។
ទន្ទឹមនឹងនេះដែរ ស្រាប់តែនៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើការទម្លាយនូវរឿងរ៉ាវដ៏នឹកស្មានមិនដល់មួយទាក់ទងនឹងនាយ ប្រុញ ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងដូចតទៅ៖«ដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយក្មួយ ចំពោះពាក្យល្បីថាក្មួយប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់ ហើយក្មួយក៏មិនទទួលបានដែរ ពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ ។
នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកំសត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។ ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ។ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផលជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិត ជាក់ស្តែង និងសល់លុយថែមទៀតផង»។ ជុំវិញរឿងរ៉ាវនេះដែរ នៅមិនទាន់មានការបញ្ជាក់ពីភាគីខាងពាក់ព័ន្ធនៅឡេីយនោះទេ ចំពោះព័ត៌មានបន្ថែម ក្រុមការងារយើងខ្ញុំនឹងធ្វើការជម្រាបជូនដល់ប្រិយមិត្តជាបន្តទៀត។