បងស្រីអេីយលឿនពេកហេីយ ជាតិក្រោយមានពិតកុំឱ្យអាយុខ្លីដូចជាតិនេះអី បងហត់ហេីយ សម្រាកសិនចុះណា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Englin Song ដែលបានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែជំងឺប្រចាំកាយ(មហារីក) ក្រោយសម្រាកព្យាបាលអស់រយៈពេលជាច្រើនថ្ងៃ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chheng Horng ត្រូវជាប្អូនស្រីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងដោយមានខ្លឹមសារថា៖«បងស្រីអេីយលឿនពេកហេីយ ជាតិក្រោយមានពិតកុំឱ្យអាយុខ្លីដូចជាតិនេះអី បងហត់ហេីយ សម្រាកសិនចុះណា សូមទៅកាន់ទីស្ងប់សុខ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sorry ដែលត្រូវជាបងស្រីបានសរសេរថា៖«ប្អូនជោគជ័យក្នុងការសិក្សា បានទាំងកាងារល្អធេី្វ តែបែរជាមកជួបជំងឺដ៏កាចសាហាវទាំងវ័យក្មេង សូមអោយជាតិក្រោយកុំអោយអភ័ព្វដូចជាតិនេះទៀតណាប្អូនស្រី»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។