អាសូរណាស់ មន្រ្តីនគរបាលម្នាក់រៀបមង្គលការមិនទាន់បាន ១ខែផង បែរជាត្រូវបាត់បង់ជីវិត ដោយសារតែ
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការបង្ក្រា.ប.បទ.ល្មើសគ្រឿង.ញៀ.ន នៅស្រុកអង្គស្នួល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បាន ស្លា. ប់ដោយសារក្រុមជនល្មើ.ស បា. ញ់ ត្រូវ ខណៈម្នាក់របួ.សធ្ងន់ រីឯជន.ល្មើ.សម្នាក់បាន ស្លា. ប់ និងមួយចំនួនទៀតត្រូវបានចា.ប់ខ្លួន។
ចំពោះ ស.ព មន្ត្រីនគរបាល០២រូប ដែលបានព.លី.ជីវិត ក្នុងប្រតិបត្តិការបង្ក្រា.ប.បទ.ល្មើសគ្រឿ.ង ញៀ.ន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ:១-ស.ពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។ ស.ពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃស.ពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២-ស.ពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿ.ងញៀ.ន។ ស.ព ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនានៅគេហដ្ឋាននៃ ស.ព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sen Suy ត្រូវជាសា.ច់ ញាតិម្នាក់ក្នុងចំនោមមន្រ្តីនគរបាលដែលបាន ស្លា. ប់ ក្នុងហេតុការណ៍ខាងលើបានបង្ហោះសាររៀបរាប់ឱ្យដឹងថា៖«ពូដឹងថាក្មួយពិតជាពិបាកទទួលយកណាស់ ព្រោះទើបរៀបការមិនទាន់បាន១ខែផង ពូសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងក្មួយស្រី សាន បុប្ផាវត្តី ដែលបានបាត់បង់ស្វាមី ក្នុងករណីចុះបង្រ្កាបពួកគ្រឿង ញៀ.ន នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រឹងមាំឡើងក្មួយស្រី ព.លិកម្មរបស់ក្មួយប្រុស អនុសេនីយ៍ទោ រឹម សុផាន់ណា ដើម្បីសង្គមជាតិ ដើម្បីប្រជាជន គ្រប់គ្នានឹងចងចាំទុក។ សូមវិញា ណ ក្ខ ន្ធ ក្មួយប្រុសបានទៅកាន់ ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ»។