តារាកំប្លែង នីឡា ចេញមុខបញ្ជាក់អំពីមូលហេតុដែលរូបនាងមានផ្ទៃពោះមុនរៀបការ គឺដោយសារតែបែបនេះ
ជឿជាក់ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តារាកំប្លែង វ៉ាន់ នីឡា ដែលជាកូនស្រីលោកតា វ៉ិចទ័រ បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយនិងកូនកំលោះវ័យក្មេងម្នាក់ដែលមានឈ្មោះ ស៊ុត សក្ការៈ ក្រោយទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។
ពិធីមង្គលការរបស់តារាកំប្លែងស្រីដ៏ស្រស់ស្អាតរូបនេះធ្វើឡើង នៅសណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។ យ៉ាងណាមិញ ក្រោយរៀបមង្គលការបាន ២ខែរួចមក ស្រាប់តែថ្មីៗនេះមានការលេចឮថា រូបនាងមានផ្ទៃពោះមុនរៀបការ ដែលគិតមកទល់ពេលនេះមានរយៈពេល ១៧សប្តាហ៍ហេីយ។
ក្រោយមានការជជែកវែកញែកពីមហាជនជាច្រើនពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក នីឡា ក៏បានចេញមុខមកធ្វេីការបញ្ជាក់ឲ្យដឹងថា រូបនាងបានមានផ្ទៃពោះមុនរៀបការពិតប្រាកដមែន ឯចំពោះមូលហេតុនោះ គឺដោយសារតែរូបនាងមានឈាមក្តៅ និងសុខភាពខ្សោយពិបាកនឹងមានកូន ទេីបរូបនាងសម្រេចចង់បានកូនទាំងវ័យក្មេងបែបនេះ។
សូមទស្សនាវីដេអូខាងក្រោម