ប្តីអេីយចិត្តដាច់ម្លេះទៅចោល ខ្ញុំនិងកូន ខ្ញុំទទួលយកមិនបានទេ បងប្អូនអើយជួយហៅគាត់ត្រលប់មកវិញផង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Reun Sophorn Rcaf ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ ដោយរូបគាត់បានទទួលមរណភាពនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ ប្រភពពីភរិយាខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានមានខ្លឹមសារថា៖«ប្តីរបស់ខ្ញុំទៅចោល ខ្ញុំនិងកូន ខ្ញុំទទួលយកមិនបានទេ បងប្អូនអើយជួយហៅគាត់ត្រលប់មកវិញផង។ ប្តីអើយហេតុអ្វី ចិត្តដាច់ម្លេះ កូនប្រុសអើយឆាប់ជាបានមកជួបមុខប៉ាប៉ា ជាលើកក្រោយណាកូន»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ros Nimul ត្រូវជាមិត្តភ័ក្ដិបានសរសេរថា៖«ចូលរួមរំលែកទុក្ខផងឯងអើយ មិនគួរណាគ្រួសាឯងមកជួបរឿងបែបហ្នឹងទេ ហេតុអីមនុស្សល្អៗដូចបងអាយុខ្លីម្លេះ អាណិតប្រពន្ធណាសត្រូវបាត់បង់ប្តីភ្លាមៗចឹងហើយកូនក៏នៅបន្ទប់សង្រ្គោះបន្ទាន់ទៀត រឹងមាំណាឯង Reun Sophorn Rcaf»។