ញាក់សាច់ MV បទចម្រៀង ធម្មជាតិ បកស្រាយដោយ អាជី ចាយទុនផលិតអស់ទឹកប្រាក់ដល់ជាងកន្លះលានដុល្លារ
ជឿជាក់ប្រិយមិត្តជាច្រើនពិតជាបានទទួលជ្រាបរួចមកហើយ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ អាជី បានទទួលថតផ្សព្វផ្សាយអោយសំអាងការដ៏ល្បីមួយមានឈ្មោះ មយូរ៉ា ហ្គោល ដោយមានកិច្ចកុងត្រាការងាររយៈពេលមួយខែ ក្នុងតម្លៃ ៣មុឺនដុល្លារ ដែលចំនួននេះបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។
បន្ថែមពីលេីនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ អាជី បានពោលពាក្យសរសើរដល់រូបសម្រស់របស់ខ្លួន ដែលពិតជាមានភាពស្រស់ស្អាតខ្លាំងពីធម្មជាតិ បូករួមជាមួយរូបរាងដ៏តូចច្រឡឹង និងស្បែកសម៉ត់រលោងទៀតនោះ ធ្វើឲ្យរូបនាងជឿជាក់លេីខ្លួនឯងថាក្នុងចំណោមមនុស្សស្រី១០នាក់ គឺថាស្អាតជាង៩នាក់ហេីយ សូម្បីពេលភ្ញាក់ពីគេងមិនទាន់ងូតទឹកក៏នៅតែស្អាតដែរ។
យ៉ាងណាមិញក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នេះ ដេីម្បីជាការចូលរួមអបអរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ អាជីបានបញ្ចេញនូវ MV បទចម្រៀងរបស់ខ្លួនដែលមានចំណងជើងថា «ធម្មជាតិ» ដោយមានការចូលរួមសម្ដែងពីស្វាមីរបស់នាងផងដែរ។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយ Dermdoung News អាជី បានទម្លាយឲ្យដឹងថា ក្នុង MV បទចម្រៀងនេះគឺចាយទុនផលិតអស់ប្រមាណជាជាង កន្លះលានដុល្លារ។
សូមទស្សនាវីដេអូខាងក្រោម