កំពុងល្បីខ្លាំង បទ ផ្លូវណាទៅផ្ទះម៉ែក្មេក ដែល Cover ដោយកញ្ញា មាស នីតា ដោយមានអ្នកចូលមើលដល់ទៅ១៦លានដង ត្រូវបានលុបចេញពីយូធូបភ្លាមៗ ដោយសារតែ
បទចម្រៀង «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដែលកំពុងមានការគាំទ្រ និងកំពុងល្បីកក្រេីកខ្លាំង បន្ទាប់ពីមានការ Cover ឡើងវិញដោយ កញ្ញា មាស នីតា ត្រូវបានសម្រេចលុបចេញពី Channel YouTube Neng Norng Music ជាផ្លូវការហើយ ខណៈដែលបទចម្រៀងមួយនេះមានការចូលទស្សនាប្រមាណជាង ១៦លានដង។
ចំពោះការលុបចេញនូវបទចម្រៀង កំពុងមានការគាំទ្រពីសំណាក់ មហាជនទូទៅមួយនេះ បន្ទាប់ពីមានសំណើរយ៉ាងទទូចពីម្ចាស់ដើម គឺកញ្ញា ថាន់ នឿថត តារាចម្រៀងក្នុងផលិកម្ម HB Production។ ជាមួយគ្នានេះ កញ្ញា មាស នីតា បានសម្តែងនូវការសោកស្ដាយជាខ្លាំង ក៏បានមានការលើកឡើងបែបនេះថា៖
«សុំទោសបងប្អូនទាំងអស់គ្នា ដែលមិនបានតបឆាតណាពីបញ្ហាមួយនេះ ខ្ញុំសោកស្តាយដែរ ដែលមានការស្នេីអោយលុបបទ នេះ ចេញពី Channel YouTube : Neng Norng Music ដែលមាន View ទៅដល់ 16 លាន(ផ្លូវណាទៅផ្ទះម៉ែក្មេក) ដែលនាងខ្ញុំច្រៀងទ្បេីងវិញ តែនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នា ទទួលនូវអ្វីដែលថ្មីពីនាងខ្ញុំ ហេីយនាងខ្ញុំនឹងឈប់ច្រៀង Cover ចាប់ពីពេលនេះតទៅ អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការស្រលាញ់ សម្លេងនិងកាយវិការបស់នាងខ្ញុំ។ ចែសារ៉ុងសន្យានឹងនាំបងប្អូនទាំងអស់គ្នាទទួលនូវអ្វីដែលថ្មីៗអរគុណសម្រាប់ការដែលស្រលាញ់រូបនាងខ្ញុំកន្លងមក»។