អូនបើកភ្នែកឡើង អូនមិននៅឲ្យបងរស់យ៉ាងណា ពួកយើងបែកគ្នា១ម៉ោងសឹងមិនបានផង ចុះទម្រាំអូនទៅរហូត
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់នារីម្នាក់ឈ្មោះ ទូច វ៉នឆវិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នេះ ក្នុងជន្មាយុ ២៣ឆ្នាំ ដោយសារតែគាំ.ងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ÿa Kõ ត្រូវជាគូស្នេហ៍បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖ «អូនហាបើកភ្នែកឡើងបងកំពុងត្រូវការអូន អូនមិននៅបានអ្នកណាខលដាស់បងទៅធ្វើការ អូនមិននៅបានអ្នកណាទិញអាវស្អាតអោយបងទៀត អូនមិននៅបានអ្នកណាកំដរបងដើរលេង អូនមិននៅឲ្យបងរស់យ៉ាងណាទៅ ពួកយើងបែកគ្នា១ម៉ោងសឹងមិនបានផង ចុះទម្រាំអូនទៅរហូត បងមិននឹកអូនស្លា.ប់ទេហី អូន»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Kaka Kon Pov ត្រូវជាបងស្រីរាប់អានគ្នាបានសរសេរថា៖«បងស្ទើរតែមិនជឿថានឹងមានរឿងចឹងកើតឡើងលើប្អូនទេ វាលឿនពេកហើយ ធ្លាប់តែតេមកមើលមុខគ្នាតែឥលូវបែរជាប្អូនទុកតែស្នាមញញឹមនិងអានុស្សាវរីយ៍ល្អៗមកអោយបងទៅវិញ សូមប្អូនទៅអោយបានសុខណា បើមានជាតិក្រោយយើងនឹងជួបគ្នាទៀតណាមិនមែនបងប្អូនបង្កើតតែស្រលាញ់ដូចបងប្អូនចឹង»។