ពុទ្ធោអើយ ខំឈប់រៀនទៅរេីសអេតចាយយកលុយមកចិញ្ចឹមម្តាយនិងប្អូនៗ ពេលត្រលប់ដល់ផ្ទះវិញម្តាយ ស្លា.ប់ ចោលបាត់
កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នេះ ឃ្លីបវីដេអូមួយដែលបានបង្ហោះដោយបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ សុិន សាវន បានធ្វើឲ្យមហាជនជាច្រើនមានក្តីអាណិតអាសូរជាខ្លាំងចំពោះក្មេងស្រីម្នាក់ ខំឈប់រៀនទៅរេីសអេតចាយយកលុយមកចិញ្ចឹមម្តាយនិងប្អូនៗ ពេលត្រលប់មកដល់ផ្ទះវិញបែរជាម្តាយស្លា.ប់ចោល គួរឲ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ប្រភពខាងលេីបានមានការរៀបរាប់ឱ្យដឹងថា៖«រវល់តែទៅរេីសអេតចាយ យកលក់ដេីម្បីយកលុយមកទិញបាយអោយប្អូននិងម្តាយហូប ស្រាប់តែមកដល់ផ្ទះ ម្តាយស្លា.ប់ចោលបាត់។ សូមបងប្អូនជួយគាត់ផង បន្ទប់ជួលគាត់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លេខទូរស័ព្ទក្មួយស្រី 088 9311 957 លេខខ្ញុំបាទ 093392009/0979939200 ABA002491588 SIN SAVORN»។
ក្រោយមានការស៊ែរចែករំលែកយ៉ាងព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ឃេីញថាមានសប្បុរសជនជាច្រេីនបានចូលរួមជាថវិកា និងមួយចំនួនទៀតប្រកាសចង់ជួយដល់ប្អូនស្រីឲ្យមានកន្លែងស្នាក់នៅ និងបន្តការរៀនសូត្រតាមការចង់បានរបស់ប្អូនផងដែរ។
សូមទស្សនាវីដេអូខាងក្រោម