ទីបំផុត ក្រុមសម្តែងគ្រូតឿបានចេញមុខសុំទោសជាសាធារណៈហើយ និងបានបញ្ជាក់ថាអ្វីដែលពួកគាត់ហូបនោះ គឺគ្រាន់តែជា
ប្រិយមិត្តមួយចំនួនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលមានមនុស្សមួយក្រុមបានផលិតជាវីដេអូមិនសមរម្យ រហូតបង្កឲ្យមានការរិះគន់ពីមជ្ឈដ្ឋានមហាជនជាច្រើន។
ក្រោយល្បីកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កំពស់នៅប៉ុស្តិរដ្ឋបាលឃុំវិហារសួគ៌ហេីយ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការផលិតវីដេអូបែបនេះតទៅទៀត។
យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលនេះ ក្រុមសម្តែងគ្រូតឿបានចេញមុខសុំទោសទៅកាន់មហាជនអ្នកទស្សនាជាសាធារណៈហើយ អំពីកំហុសឆ្គងដែលបានកេីតឡេីងខាងលេី ព្រមទាំងបានមានការបញ្ជាក់ឲ្យដឹងថានេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ ហើយអ្វីដែលពួកគាត់បានហូបនោះ គឺគ្រាន់តែជានំសូកូឡានោះទេ។
សូមទស្សនាវីដេអូខាងក្រោម