មិនគួរណាកើតរឿងបែបនេះទាល់តែសោះ បុរសម្នាក់លើកដុំដែកខុសបច្ចេកទេស បណ្តាលឲ្យបាត់បង់ ជី.វិត ទាំងវ័យក្មេង
បុរសម្នាក់បាន ស្លា.ប់ បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីហាត់ប្រាណដោយលេីកដុំដែកធំមួយលេីសកម្រិតខុសបច្ចេកទេស ក៏រ.បូតដៃធ្លា.ក់ដែកនោះសង្ក.ត់ពីលេី ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចបុរីមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ អា ណូរី ត្រូវជាមិត្តភ័ក្តិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«មិនគួរណាកើតរឿងបែបនេះទាល់តែសោះសម្លាញ់ខ្ញុំអើយ និយាយមិនចេញទេពេលចឹង ទៅឲ្យបានសុខណាសម្លាញ់ បើមានជាតិក្រោយកុំឲ្យអាយុខ្លីទៀតអីសម្លាញ់ បែបគ្នា6ឆ្នាំ បែបជួបរឿនចឹង»។
ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Pu Chheav បានសរសេរថា៖«សង្ខារមិនទៀង ពេលជួបពេលបែកមើលមិនឃើញទេ ជាតិនេះអាយុខ្លីណាស់ សូមឱ្យជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ សូមទៅកាន់សុគតិភពចុះសម្លាញ់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។