អាសូរណាស់ នៅសល់តែប៉ុន្មានថ្ងៃទៀតចូលរោងការហើយ បែរជាកូនកំលោះបាត់.បង់.ជីវិត ដោយសារតែ
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល នៅចំណុចមុខផ្ទះមួយកន្លែង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីឆ.ក់ខ្សែ.ភ្លើងបណ្តាលឲ្យបុរសម្នាក់បានស្លា.ប់បាត់បង់ជីវិត ខណៈដែលជន.រង.គ្រោះរូបនេះ នៅសល់តែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ដល់ថ្ងៃរៀបមង្គលការហើយ។
ជន.រង.គ្រោះមានឈ្មោះ យឺ តារា អាយុ ៣២ឆ្នាំ ជាលោកគ្រូពេទ្យ កេតុមាលា មានឋានន្តរសក្ត័ អនុសេនីយ៏ត្រី។ បើតាមការរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះដាក់ជណ្តើរឡើងបាញ់វីសសង្ក័សីដំបូលយ៉ាកផ្ទះនៅខាងមុខដែលទើបកាត់រួច ក៏ត្រូវបានជើងជណ្តើររខាងក្រោមសង្កត់លើខ្សែភ្លើងដែលដា.ច់រ.លា.ត់ឆ្លងចរន្តឆ.ក់ផ្តា.ច់ជីវិតតែម្តង ។
ជន.រង.គ្រោះគឺត្រូវចូលរោងការនៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងនោះដែរ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ ទិត ភក្តី បានបង្ហោះសារលេីកឡេីងទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយសម្លាញ់ Dara Pkml ជិតដល់ថ្ងៃមង្គលហើយហ្នឹង ទេវតាអើយហេតុអី ទើបតែជួបថ្ងៃមុនសោះ»។