សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះថ្នាំដាក់ក្នុងបង្គន់ឲ្យលែងស្ទះ ព្រោះបានបង្កឲ្យបុរសម្នាក់បាត់.បង់ជីវិត ដោយសារតែ
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ ប្រភពពីស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ly Sokeav បានចែករំលែកនូវព័ត៌មានមួយទៅកាន់មហាជនឲ្យមានការប្រុងប្រយ័ត្នចំពោះថ្នាំមួយប្រភេទដែលគេប្រេីប្រាស់សម្រាប់ដាក់ក្នុងបង្គន់ឲ្យលែងស្ទះ វាបានបង្កជាគ្រោះថ្នា.ក់បណ្ដាលឲ្យបុរសម្នាក់ត្រូវជាបងប្រុសរបស់ខ្លួនស្លា.ប់បាត់.បង់ជីវិត ព្រោះតែការពុ.លក្លិន។
ប្រភពខាងលេីបានមានការរៀបរាប់ឱ្យដឹងថា៖«បងប្រុសខ្ញុំគាត់ពុលថ្នាំដាក់បង្គន់ឲ្យលែងស្ទះ សូមបងប្អូនប្រយត្ន័ថ្នាំប្រភេទនេះផងព្រោះពុលខ្លាំង ហ៊ាអេីយហេតុអីក៏ចាកចោលពួកខ្ញុំលឿនយ៉ាងនេះ កូននៅតូចណាស់ កូនចេះណាស់ ចេះហៅប៉ាហេីយមិចក៏អោយឃ្លាតទាំងគ្មានថ្ងៃត្រលប់ចឹង ជីវិតអីក៏ផុយស្រួសម្លេសលោក បងខ្ញុំប្តីល្អស្រលាញ់ប្រពន្ធកូនណាស់»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ ឃេីញថាមានការចូលរួមរំលែកទុក្ខពីមហាជនជាច្រើន ហេីយនេះក៏ជាសារដាស់តឿនមួយសម្រាប់អ្នកដែលប្រេីប្រាស់គប្បីមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដេីម្បីចៀសផុតពីគ្រោះថ្នាក់ដោយប្រការណាមួយផងដែរ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។