បងចាកចេញទៅលឿនពេកហេីយ ប្អូនៗពិបាកទទួលយកណាស់ ហេតុអីបងចាកចេញទៅទាំងមិនបានប្រាប់
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Deak Łêâp ឲ្យបាត់ បង់ជីវិតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Mīī Bøy RIē ត្រូវជាប្អូនប្រុសបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងចាកចេញទៅលឿនពេកហេីយ ប្អូនៗពិបាកទទួលយកណាស់ បងប្អូនយេីងស្រលាញ់បងឯងណាស់ ហេតុអីបងចាកចេញទៅទាំងមិនបានប្រាប់(R.I.P) កេីតមកជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Mak Queen បានសរសេរថា៖«បងចាកចេញលឿនពេកហើយ បងថាថ្ងៃណាមកភ្នំពេញចាំដើរលេងជាមួយប្អូន មិចក៏បងទៅជាចឹងវិញ(R.i.p) ជីវិតមើលមិនឃើញទេ កើតជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។