បាត់មុខមួយរយៈធំ ហោរា អគ្គីនេត្រ បង្ហាញខ្លួនក្នុងឈុតកូនក្រមុំជាមួយបុរសដ៏ស្រស់សង្ហារម្នាក់
បេីនិយាយពី ហោរាអគ្គីនេត្រ មានប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់រួចមកហើយ ដែលលោកមានឈ្មោះពិតថា វ៉ាន់ សុខសីហា និងធ្លាប់ជាបុគ្គលម្នាក់តាំងខ្លួនជាហោរាជំនាញទាយ កា.ប់មិនមុ.ត ដុ.តមិន.ឆេះ ដែលល្បីល្បាញកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយមកក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងសម្រាប់មហាជននោះ ក្រោយបាត់មុខមួយរយៈស្រាប់តែកាលពីពេលថ្មីៗនេះ ហោរាអគ្គីនេត្រ បានបង្ហាញមុខដោយមានការតុបតែងខ្លួនជាកូនក្រមុំគ្រោងឈុតសម្លៀកបំពាក់បែបអាពាហ៍ពិពាហ៍ជាមួយនិងបុរសដ៏ស្រស់សង្ហារម្នាក់ ព្រមទាំងបានបញ្ជាក់ថាជាពេលគម្រប់៦៦ថ្ងៃនៃក្ដីស្រលាញ់របស់អ្នកទាំងពីរផងដែរ។
ជាមួយគ្នានេះ គេនៅមិនទាន់ដឹងទេថាក្នុងទិដ្ឋភាពនេះជាការសម្តែង ឬក៏ជាការពិតនោះទេ តែទោះជាយ៉ាងណាក៏មានការចូលរួមអបអរសាទរពីមហាជនជាច្រើនផងដែរ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម