ដំបូងថាមិនយំទេ តែឃេីញមិត្តភ័ក្តិ លោ.ត ពីលេីខុនដូស្រស់ៗពេក ទឹកភ្នែកក៏ហូរមកឥតឈប់ និងញ័.រ ពេញខ្លួនប្រាណហើយ
ព័ត៌មានបឋម៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលនារីដ៏ស្រស់ស្អាតម្នាក់បានលោ.តពីលេីអគារមួយកន្លែងបណ្តាលឲ្យរងរ.បួសធ្ងន់ និងបានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះកេីតឡេីងនៅផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រោយទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនេះ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Gaa Binh ត្រូវជាមិត្តភ័ក្តិនារីដែលបានស្លា.ប់ក្នុងករណីខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីរន្ធត់ចិត្តជាខ្លាំងថា៖«មុនដំបូងខ្ញុំថាមិនយំនោះទេ ខ្ញុំលាក់ក្នុងចិត្ត ដល់ពេលឃេីញ មិត្តសម្លាញ់ខ្ញុំលោ.តពីខុនដូនេះស្រស់ៗ ស្រាប់តែទឹកភ្នែកហូរមកឥតឈប់សោះ
ខ្ញុំគិតថាឯងនិយាយលេងទេមុនដំបូង ព្រោះឯងធ្លាប់ប្រាប់ធ្លាប់ផុសក្នុងបណ្តាញ សង្គម Fb ខូចចិត្ត រឿងនេះ រឿងនោះ ឯងនេះជាមិត្តស្គាល់តាំងនៅរៀន ឯងស្លូត ឆ្នាស់ គួរអោយស្រលាញ់ ឯងទៅចុះម៉ាក់ឯង អ្នកណានៅមេីលថែគាត់បែបនេះ ( ស្រ៊ុន ស្រី ឌី Jan Ny ) ឃេីញហែង លោ.តមោបែបនេះយេីងញ័.រពេញខ្លួនប្រាណ សូមឯងទៅអោយបានសុខណា មានជាតិណា យេីងសុំធ្វេីជាពួកម៉ាក់ឯងម្តងទៀត សូមឯងកុំអភ័ព្វដូចជាតិនេះ យេីងជួយរំលែកទុក្ខឯងពីចម្ងាយផងមិត្ត ឯងថាចាំយេីងទៅដល់ខ្មែរឯងថាមកញុំាបាយនឹងដេីរលេងជុំគ្នា តែពេលនេះឯងទៅចោលពួកយេីងទាំងអស់គ្នា»។