អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមបុព្វហេតុមនុស្សធម៌ ប្រទេសជាតិ នូវថវិកាចំនួន
ប្រិយមិត្ដប្រាកដជាស្គាល់រួចមកហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកាលពីមុនជាអតីតពលករនៅប្រទេសកូរ៉េ បន្ទាប់ពីមានការខិតខំប្រឹងប្រែងធ្វើការសន្សំលុយ យកមករកសុីជំនួញដីធ្លីនៅលេីទឹកដីកំណើតរបស់ខ្លួន រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ដែលនេះពិតជារឿងមួយមិនងាយស្រួល និងគួរឲ្យកោតសរសើរខ្លាំងបំផុត។
យ៉ាងណាមិញ នាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន២លានដុល្លារបរិច្ចាគជូនកាកបាទក្រហមកម្ពុជា។ ក្នុងនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានជាពាក្យពេចន៍លេីកឡេីងថា៖«ខ្ញុំ និងគ្រួសារសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាថវិកាចំនួន ២លានដុល្លារ ដើម្បីចូលរួមបុព្វហេតុមនុស្សធម៌ ប្រទេសជាតិយើង»។
ទន្ទឹមនឹងកិច្ចការងារប្រកបដោយមនុស្សធម៌ និងទឹកចិត្តដ៏ប្រពៃខាងលេីនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រេីន បានមានក្តីរំភេីបនិងកោតសរសើរជាខ្លាំង ដែលលោកពិតជាបុគ្គលដ៏គំរូមួយរូបនៅក្នុងសង្គម គួរឲ្យស្ញប់ស្ញែងខ្លាំងណាស់។