សូមចូលរួមសោកស្តាយផង លឿនពេកហើយ ស្រ្ដីម្នាក់បានទទួលមរណភាព ចាកចោលកូននឹងប្ដី ទាំងអាល័យ ដោយសារតែ
នៅរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ រដ្ឋបាល ឃុំល្វា បានចែករំលែកនូវដំណឹង ដ៏ក្រៀមក្រំមួយ ខណៈដែលភរិយារបស់លោក ដួង សារ៉ាត ហៅ រ៉ាន នាយរងប៉ុស្ដិ៍នគរបាល ល្វា បានបាត់បង់ជីវិត ត្រឹមវ័យ៣៩ឆ្នាំ គឺដោយសារតែ ដេីររអិលជេីងដួល និងលេីសឈា.ម ពិតជាគួរឱ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់ម្ចាស់គណនីខាងលេី បានសរសេរប្រាប់ឱ្យដឹងថា៖”រដ្ឋបាល ឃុំល្វា សូមចូលរួមរំលែក នូវមរណទុក្ខដ៍ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោក ដួង សារ៉ាត់ ហៅ រ៉ាន នាយរងប៉ុស្ដិ៍ នគរបាលរដ្ឋបាលល្វា ដែលបានបាត់បង់ភរិយា ឈ្មោះ ណាំ កូឡាប បានទទួលអនិច្ចកម្ម កាលពីវេលាម៉ោង12៖00នាទីថ្ងៃត្រង់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដោយ ដេីរអិលជេីងដួលនឹងលេីសឈា.ម នៅក្នុងជន្មាយុ ៣៩ឆ្នាំ សូមបួងសួងដល់វិញ្ញាណក្ខ.ន្ធ លោកស្រី ណាំ កូឡាប ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ។ អនុមោទនា”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។