លាហើយកូនស្រីដ៏ស្រស់ស្អាតរបស់ម៉ាក់ សូមឱ្យកូនស្រីពៅសំណព្វចិត្តធ្វើដំណើរទៅកាន់សុគតិភព
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះស.ពនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ សៀង សុរីណា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ ក្នុងជន្មាយុ ២៥ឆ្នាំ ដោយសារតែគាំ.ងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Samphorsh Seang ត្រូវជាបងស្រីបានមានការលើកឡើងទាំងក្តីអាល័យថា៖«ប្អូនល្អប្អូនស្រីដ៏ស្រស់ស្អាតរបស់បង សូមទៅឲ្យបានសុខចុះ អូននៅក្នុងចិត្តពួកយើងជារៀងរហូត គ្រួសារយើងស្រលាញ់អូនខ្លាំងណាស់ ប្អូនស្រីពៅរបស់បង»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ផាន ពិដោ ត្រូវជាម្តាយបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«សូមឱ្យកូនស្រីពៅសំណព្វចិត្តធ្វើដំណើរទៅកាន់សុគតិភព កើតជាតិណាៗឱ្យកូនមានសម្រស់ស្រស់ស្អាត សុខភាពល្អ អាយុវែង ជួបតែមនុស្សល្អនឹងកូន ម៉ាក់លាហើយកូនស្រីដ៏ស្រស់ស្អាតរបស់ម៉ាក់»។