ទីបំផុត លោកឧកញ៉ា ខេមរៈ សិរីមន្ត បានជួបជាមួយក្មេងប្រុសលក់លៀសដែលអង្គុយហាលភ្លៀងហេីយ និងបានជូនជាថវិកាចំនួន
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ ឃ្លីបវីដេអូមួយបានអង្រួនអារម្មណ៍អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងតីកតុកជាខ្លាំង ដែលប្អូនប្រុសម្នាក់ជាអ្នកលក់លៀសបាននៅអង្គុយហាលភ្លៀងយ៉ាងអស់សង្ឃឹម ខណៈដែលអាកាសធាតុមានសភាពក្តៅសោះ ស្រាប់តែមួយរំពេចប្រែជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងទៅវិញ។
ក្រោយឃើញនូវទិដ្ឋភាពបែបនេះ ស្រាប់តែរំលងបានមួយថ្ងៃ លោកឧកញ៉ា ខេមរៈ សិរីមន្ត ដោយមានការពេញចិត្តនឹងការតស៊ូក៏បានប្រកាសស្វែងរកក្មេងប្រុសរូបនេះ។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ ពោលក្រោយការបង្ហោះលេីបណ្ដាញសង្គមហ្វេសប៊ុកបានមួយថ្ងៃរួចមក ពេលនេះលោកឧកញ៉ា ខេមរៈ សិរីមន្ត បានជួបជាមួយប្អូនប្រុសហេីយ។
ក្នុងនោះដែរ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏មានជាពាក្យពេចន៍លេីកឡេីងផងដែរថា៖«ស្រលាញ់ប្អូនត្រង់ចេះតស៊ូនឹងម៉ង ការតស៊ូពិតប្រាកដ ភាពស្មោះត្រង់ ថែមទាំងប្រឹងរៀនអោយពូកែទៀត អនាគតទៅប្អូននឹងជោគជ័យ ថវិកា2000000រៀលនេះ ជាការលើកទឹកចិត្តដល់ប្អូន»។