ប្អូនបងអើយ ជាក្មេងស្លូតបូត មិនដែលធ្វេីឱ្យឪពុកម្តាយពិបាកចិត្ត បែរជាទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
ភ្នំពេញ៖ មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់យុវជនម្នាក់ឈ្មោះ ជៀវ ចាន់មេសា អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ នៅសាលាភាសាកូរ៉េ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិត ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង៣និង០៥នាទីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះៗ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ករណីនេះរថយន្ដធុនធំបើកវ៉ាជែ.ងមិនប្រុងប្រយ័ត្នបណ្ដាលឲ្យបុ.កហើយកិ.នជន.រង.គ្រោះ.ស្លា.ប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ រថយន្ដបង្កហេតុពាក់ស្លាកលេខ ( ក្បាល ភ្នំពេញ 3B-0135 ) ( កន្ទុយសណ្ដោង កំពង់ចាម 4A.0035 ) ចំណែកម៉ូតូដែលត្រូវរថយន្ដ.បុក ពាក់ស្លាកលេខ ( កំពត 1R.0834 ) ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Jee Jee Cheng ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«វាលឿនពេកហើយប្អូនបងអើយ ជាក្មេងដែលមិនចេះនិយាយច្រើនស្លូតបូតបំផុត ទៅរៀនដឹងរៀនមិនដែលចូលផ្ទះយប់ជ្រៅអោយម៉ែបាកចិត្ត ម្តាយត្រឹមជាអ្នកលក់បាញ់ស៊ុងតាមភូមិ ប៉ាជាអ្នកលើកអីវ៉ាន់អោយគេតាមដេប៉ូ តែមិនដែលថាហត់១ម៉ាត់ ឲ្យតែកូនបានរៀនសូត្រចប់ចុងចប់ដើម ហើយក៏ធ្លាប់សន្យាថាពេលរៀនចប់មានការងារល្អធ្វើ និងឈប់អោយម៉ែដើរលក់បាញ់ស៊ុងទៀតដែរ។ តែខ្លួនមិនទាន់បានបំពេញក្តីស្រម៉ៃផងហេតុអីក៏ម.ច្ចុរា.ជមកផ្តា.ច់ជីវិតក្មេងកំសត់ម្នាក់នេះឲ្យទៅចោលម្តាយឪពុកនិងប្អូនទៅវិញ មានជាតិក្រោយសូមឲ្យប្អូនអាយុវែងកុំដូចជាតិនេះទៀត»។