ដោយសារតែមូលហេតុមួយនេះ នារីរូបស្រស់ម្នាក់ បានជិះម៉ូតូកង់បីឥណ្ឌាឡើងស្ពានជ្រោយចង្វារ បម្រុងលោ.តទឹក តែត្រូវបានគេជួយទាន់
ភ្នំពេញ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ មានការភ្ញាក់ផ្អើលមួយបានកេីតនៅចំណុចស្ពានជ្រោយចង្វារ ដែលនារីដ៏ស្រស់ស្អាតម្នាក់បានជិះម៉ូតូកង់បីឥណ្ឌាឡើងស្ពានជ្រោយចង្វារ បម្រុងលោ.តទឹកតែត្រូវបានសមត្ថកិច្ចនិងអ្នកកាសែតធ្វើការជួយឃា.ត់ទាន់ពេលវេលា។
នៅមុខអ្នកកាសែតជាច្រើន នារីរូបនេះបាននិយាយថា ដោយសារតែមានទំនាស់ជាមួយបងស្រីបង្កេីត រហូតផ្ទុះការប្រ.តា.យប្រ.តប់គ្នាបំផ្លា.ញអីវ៉ាន់ក្នុងផ្ទះ ទេីបធ្វើឱ្យខ្លួនកេីតចិត្តមិនចង់រ.ស់ក៏បានមកស្ពានជ្រោយចង្វារ ប្រុងបន្សល់ស្បែកជើងលើស្ពានទាំងកណ្ដាលយប់។
ក្រោយពីសមត្ថកិច្ចធ្វើការណែនាំមិនស្ដាប់ក៏ធ្វើការឃា.ត់ខ្លួននារីខាងលើទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារដើម្បីរង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញផងដែរ។ ដេីម្បីជ្រាបឲ្យកាន់តែច្បាស់នោះ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូខាងក្រោមនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម