សម្ពាធផ្លូវចិត្ត បូកវិបត្តិគ្រួសារ បូកវិបត្តិស្នេហា មកស្ពានជ្រោយចង្វារជាលេីកទី៣ និងធ្លាប់លេបថ្នាំ ចំនួន២ដង តែគ្រប់ពេលតែងត្រូវបានគេសង្គ្រោះទាន់រហូត
ភ្នំពេញ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ មានការភ្ញាក់ផ្អើលមួយបានកេីតនៅចំណុចស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលនារីដ៏ស្រស់ស្អាតម្នាក់បានអះអាងថាខ្លួនត្រូវបានមនុស្សស្រីម្នាក់ពាក់អាវសសក់វែងបានបក់ដៃហៅ មនុស្សនោះឈរនៅលើទូកពីក្រោមស្ពានចាំខ្លួន ទើបរូបនាងក៏បានឡើងទៅលើបង្កាន់ដៃស្ពានអង្គុយ។
ក្នុងហេតុការណ៍នេះ បានធ្វេីឲ្យអ្នកដែលកំពុងបេីកបរឆ្លងកាត់ស្ពានខាងលេីជាច្រើនមានការស្រឡាំងកាំងយ៉ាងខ្លាំង ខណៈដែលពេលយប់អាធ្រាត្រយ៉ាងនេះហេីយនោះ បែរជារូបនាងនៅអង្គុយលេីបង្កាន់ដៃស្ពានបែបនេះទៅវិញ ឃេីញដូចនេះអ្នកដំណេីរក៏បានជិះម៉ូតូទៅប្រាប់សមត្ថកិច្ចដែលនៅប្រចាំការគល់ស្ពានជ្រោយចង្វារចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។
ជាមួយគ្នានេះ បេីតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ ង៉ូវ ដាលីន បានឲ្យដឹងថា នារីដ៏ស្រស់ស្អាតរូបនេះ កន្លងមក គឺធ្លាប់បានលេ.បថ្នាំចំនួន២ដង និងប៉ុ.នប៉ងលោ.តទឹក ចំនួន៣ដងមកហើយតែត្រូវបានគេតែងតែមកជួយទាន់ពេល រីឯចំពោះមូលហេតុគឺដោយសារតែសម្ពាធផ្លូវចិត្ត វិបត្តិគ្រួសារ និងស្នេហា ទេីបធ្វើឲ្យរូបនាងសម្រេចចិត្តគិតខ្លីបែបនេះ។
សូមទស្សនាវីដេអូខាងក្រោម