ឃើញវីដេអូហើយអាណិតខ្លាំងពេក បងប្រុសម្នាក់ដែលជាថៅកែ ហូល ផាមួង នៅផ្សារអូឬស្សី ប្រកាសស្វែងរកប្អូនប្រុសម្នាក់នេះ ក្នុងគោលបំណងដើម្បី
នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ បងប្រុសម្នាក់ដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះ ទា ឆាយលី បានប្រកាសឧបត្ថម្ភជួយដល់ក្មេងប្រុសម្នាក់ បន្ទាប់ពីបានឃេីញនូវទិដ្ឋភាពដ៏គួរឲ្យអាណិតដែលរូបប្អូនជាអ្នកលក់លៀសបាននៅអង្គុយហាលភ្លៀងយ៉ាងអស់សង្ឃឹម ខណៈដែលអាកាសធាតុមានសភាពក្តៅសោះ ស្រាប់តែមួយរំពេចបែរជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងទៅវិញ។
ប្រភពពីបងប្រុសដ៏មានចិត្តសប្បុរសរូបនេះបានបង្ហោះសារលេីកឡេីងថា៖«បងប្អូនណាឃើញប្អូនប្រុសម្នាក់នេះ មិចអោយគាត់ជួយទាក់ទងមកខ្ញុំផ្ទាល់ចង់ជួយជាថវិការតិចតួច 1លានរៀល 250$ ដល់គាត់សំរាប់ក្នុងក្តីអាណិតប្អូនយើងប្អូនគេ 095988733 លេខខ្ញុំផ្ទាល់ក៏អាចមកដល់ទីតាំងកន្លែងខ្ញុំលក់ផ្ទាល់ក៏បានផ្សារអូឫស្សី ឈ្មោះ ទា ឆាយលី លក់ហូលផាមួង»។
ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនបានមានក្តីរំភើបចិត្តជាខ្លាំងជំនួសប្អូនប្រុស ព្រមទាំងកោតសរសើរនូវទឹកចិត្តដ៏ប្រពៃចំពោះបងប្រុសខាងលេី ដែលក្នុងនាមជាកូនខ្មែរដូចគ្នា ចេះចែករំលែកដល់អ្នកដែលមានជីវិតលំបាកជាងខ្លួនបែបនេះ ពិតជាគួរឲ្យស្ញប់ស្ញែង និងកោតសរសើរបំផុត។
សូមទស្សនាវីដេអូខាងក្រោម