អស្ចារ្យណាស់ ទិដ្ឋភាពមុននេះបន្តិច ព្រះអាទិត្យបានរះឡេីងចំពីលេីកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត ក្រោមការចូលទស្សនាពីភ្ញៀវទេសចរជាច្រេីន
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ ឃេីញថាមានវត្តបងប្អូនប្រជាពលរដ្ឋខ្មែរ រួមជាមួយភ្ញៀវទេសចរណ៍ជាច្រើនបាននាំគ្នាមកទស្សនានូវទិដ្ឋភាពដែលព្រះអាទិត្យបានរះឡេីងចំពីលេីកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាល គួរឲ្យចង់គយគន់ខ្លាំងណាស់។
ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលេីនេះដែរ បានធ្វេីឲ្យភ្ញៀវទេសចរដែលជាអ្នកមកទស្សនាមានក្តីរំភើបជាខ្លាំង ហេីយបានថតផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ជាច្រេីន ព្រមទាំងបានមានការស្ងេីចសរសើរមិចដាច់ពីមាត់ នូវភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី(Equinox) តែងតែកើតមានចំនួន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ កុំឱ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវព្រឹត្តិការណ៍នេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម