អូនលាបងនិងកូនរហូតហេីយប្រពន្ធសម្លាញ់ អូនកុំគិតច្រើនពេក អូនទៅឲ្យបានក្តីសុខចុះ បងនឹងមើលថែកូនៗទាំងអស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Seth Thom ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ដោយបងស្រីបានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ នេះ វេលាម៉ោង៦និង២០នាទីយប់ ដោយសារតែ ជំ ងឺ មហា រី ក។
ជាមួយគ្នានេះ ប្រភពពីស្វាមីខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«អូនលាបងនិងកូនរហូតហេីយប្រពន្ធសម្លាញ់បងអេីយ អូនកុំគិតច្រើនពេក អូនទៅឲ្យបានក្តីសុខចុះ បងនឹងមើលថែកូនៗទាំងអស់ អូនកុំភ័យអីបងនឹងមើលថែរហូត»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ហ្គេច សម្រស់ធម្មជាតិ បានសរសេរថា៖
«បងធ្លាប់តែឆាតជាមួយខ្ញុំរាល់ថ្ងៃ តែពេលនេះបងទៅគ្នានថ្ងៃត្រលប់វិញ សូមបងទៅកាន់សុគតិភព ជាតិណាៗសូមឱ្យបងជួបតែរឿងល្អៗក្នុងជីវិតហើយអាយុវែង កុំឱ្យដូចជាតិនេះ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។