ប្រពន្ធនិងកូនៗសម្លាញ់ស្រលាញ់ពេញបេះដូង ពេលនេះអ្នកទាំង៣លាខ្ញុំរហូតហើយ សូមបានទៅកាន់សុខគតិភព
មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់ស្រ្តីម្នាក់រួមជាមួយកូន២នាក់ទៀត(ម្នាក់នៅក្នុងផ្ទៃ៥ខែ) ដែលបានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់។ ប្រភពពីបុរសជាស្វាមីដែលមានគណនីហ្វេសប៊ុកឈ្មោះ Ngiem Meas បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ប្រពន្ធសម្លាញ់កូនសម្លាញ់ស្រលាញ់ពេញបេះដូងខ្ញុំលារហូតហើយ សូមបានទៅកាន់សុខគតិភព»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Fi Fi ត្រូវជាសាច់ញាតិបានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«លឿនពេកហើយប្អូនស្រី ស្លា.ប់ទាំងពោះធំកូននៅក្នុងពោះទៀត បីនាក់ម្តាយកូនតើអ្នកណាយល់អារម្មណ៍មួយនេះ ប្អូននិងកូនទៅបានសុខហើយ បើមានជាតិក្រោយសូមឲ្យប្អូននិងកូនអាយុវែងជាងនេះ កុំឲ្យដូចជាតិនេះម្តាយស្លា.ប់ចោលទាំងនៅតូច ឥលូវត្រូវធ្លាក់មកលើខ្លួនឯងនិងកូនទៀត R.I.P»។
ប្រភពពីមិត្តរួមការងារបុរសជាស្វាមីដែលមានគណនីហ្វេសប៊ុកឈ្មោះ Soem Sokha បានសរសេរថា៖«សូមមហាគ្រួសារ ធនាគារ ហត្ថា ម.ក សាខាជ្រោយចង្វារ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយលោកគ្រូ មាស ងៀម ដែល(ប្រពន្ធ កូន និងកូនដែលមានក្នុងផ្ទៃទើបបាន៥ខែ ជួបគ្រោះថ្នាក់ចររាចរណ៍ បណ្តាលអោយស្លា.ប់ទាំងបីនាក់) អ្វីដែលកើតវាកើតហើយ វាមិនអាចត្រឡប់វិញឡើង សូមលោកគ្រូរឹងមាំឡើង»។