វាដូចជាលឿនពេកហេីយ ខ្ញុំទទួលយកមិនបានទេសម្លាញ់ សូមឱ្យវិញ្ញាណក្ខន្ធឯងទៅកាន់សុគតិភព
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតយុវជនម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ ជ៚ ចន្ទណារាជ ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Heng Somsros ត្រូវជាមិត្តភ័ក្តិនឹងគ្នាបានមានក្តីក្រៀមក្រំជាខ្លាំងបន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះក៏បានបង្ហោះសារលេីកឡេីងបែបនេះថា៖«វាដូចជាលឿនពេកហេីយ ខ្ញុំទទួលយកមិនបានទេសម្លាញ់ សូមឱ្យវិញ្ញាណក្ខន្ធឯងទៅកាន់សុគតិភព ទៅរកទីឋានស្ងប់សុខសម្លាញ់»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ សុខ វឿន បានសរសេរថា៖«មិត្តបានលាពួកយើងជារៀងរហូតហើយ សូមវិញ្ញាណក្ខន្ធរបស់មិត្តទៅកាន់សុគតិភពចុះ(R. I. P) មានជួបមានព្រាត់ មានរូបមានរោគជីវិតនេះមិនទៀងសោះឡើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។