មិនស្មានថា ប្អូនស្រីមានជីវិតកំសត់តាំងពីតូចបែបនេះសោះ អានហេីយរំជួលចិត្តទប់ទឹកភ្នែកមិនជាប់ទេ
សៀមរាប៖ មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់ក្មេងស្រី២នាក់ជាសិស្សសាលា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិតកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ១៥០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡេីងដោយរថយន្តម៉ាកព្រូសពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2BD-7208 បានបេីកទៅបុកនឹងម៉ូតូម៉ាកស្គុបពីពណ៌ស ពាក់ស្លាកលេខសៀមរាប 1AK-3416 បណ្តាលឲ្យស្លា.ប់អ្នកបេីកបរម៉ូតូម្នាក់និងអ្នករួមដំណើរម្នាក់ផងដែរ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ MaRii Taa ត្រូវជាសាច់ញាតិម្នាក់ក្នុងចំនោមក្មេងស្រីដែលជួបហេតុការណ៍ខាងលើបានបង្ហោះសាររៀបរាប់ពីដំណេីរជីវិតយ៉ាងកំសត់របស់ប្អូនស្រីខ្លួនតាំងពីតូចដោយមានខ្លឹមសារទាំងស្រុងថា៖«តាំងពីតូចមកគាត់មិនដែលធ្វើឱ្យគ្រួសារតានតឹងចិត្តនិងគាត់នោះទេ គាត់អាយុបាន3-4ឆ្នាំឈឺចូលពេទ្យវះកាត់ខួរឆ្អឹងខ្នង គាត់រាងពិបាកគេង អាយុបាន9ឆ្នាំគាត់ដួលម៉ូតូជាមួយខ្ញុំហើយមិនហ៊ានឱ្យម៉ាក់ដឹងទេ រហូតបានមួយថ្ងៃទើបម៉ាក់ដឹង អាយុរ១១ឆ្នាំគាត់ចូលគេងពេទ្យរយៈពេទ្យមួយខែជាងដោយវះកាត់ជើងឆ្វេងដើរមិនកើត
គាត់តែងតែសួរនាំមុនធ្វើអ្វីមួយមិនថាទិញរបស់របរប្រើប្រាស់ រឺហូបចុក គាត់ជាសិស្សពូកែម្នាក់តាំងពីតូចមក ជាមនុស្សដែលត្រូវបានលោកគ្រូអ្នកគ្រូស្ងើចសរសើរ ពេលខ្ញុំមកពីរៀនយប់ឡើងគាត់តែងបើកទ្វារឱ្យ ហើយព្រឹកឡើងតែងយកលុយមកទុកឱ្យខ្ញុំ តែពេលនេះគាត់លែងនៅជាមួយខ្ញុំនិងក្រុមគ្រួសារខ្ញុំទៀតហើយ មិចបានគាត់ចិត្តដាច់ម៉្លេះ? មិចទុកគ្រួសារចោលចឹង? មិចមិនមកញាំបាយជាមួយគ្នាទៀតចឹង? អូនទៅនោះត្រជាក់អត់? សុខសប្បាយអត់? អូនកុំបារម្មណ៍ណាចែនឹងមើលថែប្អូន ប៉ាម៉ាក់និងលីលីឱ្យល្អអូនកុំព្រួយ ចែនឹកអូនខ្លាំងណាស់ហ័ង ចែខ្លាចនឹងការបាត់បង់មួយនេះណាស់ កុំលេងសើចអីណាឆាប់មកផ្ទះវិញមក ក្រែងអូនថាចង់ចូលយុវជនស្ម័គ្រចិត្ត ស ស យ ក មែន? មិចមិនធ្វើតាមការស្រមៃ? ចិត្តដល់ចូលឆ្នាំហើយក្រែងនិយាយថាដើរលេងហី? ឥឡូវមិចទៅបាត់ចឹង? គ្រប់គ្នានឹកអូន បើមានជាតិក្រោយសូមឱ្យយើងកើតជាបងប្អូនទៀតណា ហើយកុំឱ្យអូនជួបរឿងមិនល្អដូចជាតិនេះទៀតbចែស្រលាញ់ឯងណាហ័ង»។