ងើបឡើងអូនមកផ្ទះយើងវិញណា ម៉ាក់ប៉ាពូមីងចាំអូនឯងមកញ៊ាំបាយ ចែឈប់ទុកអូនឯងចោលហើយ មកវិញមកណា
សៀមរាប៖ មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់ក្មេងស្រី២នាក់ជាសិស្សសាលា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លា.ប់ បាត់បង់ជីវិតកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ១៥០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡេីងដោយរថយន្តម៉ាកព្រូសពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2BD-7208 បានបេីកទៅបុកនឹងម៉ូតូម៉ាកស្គុបពីពណ៌ស ពាក់ស្លាកលេខសៀមរាប 1AK-3416 បណ្តាលឲ្យស្លា.ប់អ្នកបេីកបរម៉ូតូម្នាក់និងអ្នករួមដំណើរម្នាក់ផងដែរ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ MaRii Taa ត្រូវជាសាច់ញាតិម្នាក់ក្នុងចំនោមក្មេងស្រីដែលជួបហេតុការណ៍ខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ងើបឡើងអូន មកផ្ទះយើងវិញណា ម៉ាក់ប៉ាពូមីងចាំអូនឯងមកញ៊ាំបាយ អូនចង់ញាំអីចែទិញអោយ អូនចង់ញាំមីឆាចាំចែទិញអោយ ចង់ទៅណាចែជូនទៅ ចែឈប់ទុកអូនឯងចោលហើយ មកវិញមកណា បើអាចចែសុខចិត្តឱ្យរឿងហ្នឹងធ្លាក់មកលើចែវិញ មកវិញមកណាអូនណា»។