គ្នាទទួលយកអត់បានទេ ឯងទៅដោយមិនបានលា មិនគួរណាឯងទៅចោលគ្នាលឿនយ៉ាងនេះសោះ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតយុវជនម្នាក់ឈ្មោះ ប៉ុម ភក្តី ឲ្យបាត់ បង់ ជីវិតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Rotha Nun ត្រូវជាមិត្តភ័ក្តិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលបំផុតថា៖«លឿនពេកហើយសម្លាញ់ គ្នាទទួលយកអត់បានទេ ឯងទៅដោយមិនបានលា រៀបអានគ្នាតាំងពីតូច ដល់ពេលនេះ មានសុី អត់សុី សប្បាយ កើតទុក្ខជាមួយគ្នា មិនគួរណាឯងទៅចោលគ្នាលឿនយ៉ាងនេះសោះ ទៅអោយបានសុខណាសម្លាញ់ ជាតិក្រោយកុំឲ្យអភ័ព្វដូចជាតិហ្នឹងទៀត លាហើយ សម្លាញ់»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Bong Luxy បានសរសេរថា៖«ទទួលយកមិនបានទេ លឿនណាស់ប្អូនប្រុសអើយ មនុស្សល្អម៉េចក៏ឆាប់ម្លេះ បងមិនចង់ជឿទេ សូមឱ្យប្អូនទៅបានសុខណា ជាតិក្រោយសូមឲ្យអាយុវែងណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។