ស្រស់ៗពេកហេីយប្អូនប្រុសទីស្រលាញ់របស់បង ឲ្យបងទទួលម៉េចបាន ទៅមិនលាបងសូម្បីមួយម៉ាត់
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតយុវជនម្នាក់ឈ្មោះ ម៉ៅ យុងប៊ិន ឲ្យបាត់ បង់ ជីវិតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sing Fly ត្រូវជាបងប្រុសបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលបំផុតថា៖«វាលឿនពេកហេីយ ឲ្យបងទទួលម៉េចបាន ទៅមិនលាបងសូម្បីមួយម៉ាត់ បេីមានជាតិបងសុំឲ្យកេីតមករួមផ្ទៃម្តាយតែមួយម្តងទៀត សូមវិញាណក្ខន្ធប្អូនទៅឲ្យបានសុខ
ស្រស់ពេកហេីយប្អូនប្រុសទីស្រលាញ់របស់បង ប្អូនប្រាប់ថាបងចាំអោយលុយបងចាយចូលឆ្នាំតែមិនទាន់បានអោយបងផង ប្អូនទៅចោលបងរហូតហេីយ R.i.p»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។