ទប់ទឹកភ្នែកមិនជាប់ទេ អ៊ំស្រីជាម្តាយមន្ត្រីពន្ធដារ ដែល ស្លា.ប់ ដោយគ្រោះថ្នាក់ចរាចរណ៍ រៀបរាប់ទាំងឈឺចាប់ពេលត្រូវបាត់បង់កូនប្រុសដ៏ល្អ និងពូកែបំផុត
ភ្នំពេញ៖ មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់បុរសម្នាក់ឈ្មោះ តែ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រីបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចមុខសាលាសង្កាត់ទឹកល្អក់ទី៣ ម្តុំឃ្លាំងរំសេវ នៅតាមបណ្ដោយផ្លូវ២៥៣ កែងនឹងផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលបានបង្កឱ្យបាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង។
មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ ម៉ាក Click ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IV-6788 ជិះតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកេីត លុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៣ ទិសដៅពីខាងត្បូង ទៅខាងជើង បុ.កចំពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យជន.រង.គ្រោះ ខ្ទា.តចេញពីលើម៉ូតូ បោ.កផ្ទ.ប់ទៅនឹងបង្គោលភ្លើងថ្ម បែ.កក្បាល និងបែ.កមុខ ស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែករថយន្តបង្កបានបើករត់គេ.ចខ្លួនបាត់ស្រមោល។
យ៉ាងណាមិញ តាមរយៈកិច្ចសម្ភាសន៍ជាមួយ TVFB នាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះ អ្នកម្ដាយរបស់មន្ត្រីពន្ធដារបានមានការតក់ស្លុតជាខ្លាំង ក្រោយពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំនេះ ដោយអ៊ំស្រីក៏បានមានការរៀបរាប់ទាំងទឹកភ្នែកថា អ៊ំស្រីមានកូនប្រុសតែម្នាក់ប៉ុណ្ណោះ គាត់ជាកូនល្អ រៀនពូកែ និងខិតខំធ្វើការងារណាស់ រហូតថ្មីៗនេះក៏បានឡេីងតួនាទីទៀតផង ។ ប្រភពដដែលរូបនេះក៏បានធ្វើការសំណូមពរដល់សមត្ថកិច្ចជួយឆែកកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកមុខអ្នកបើករថយន្តបង្កហេតុមកទទួលខុសត្រូវតាមផ្លូវច្បាប់។
សូមទស្សនាវីដេអូខាងក្រោម