វាដូចជាលឿនពេកហើយបង សូមបងទៅឱ្យបានសុខណា កេីតជាតិណាៗកុំឱ្យបងអាយុខ្លីដូចជាតិនេះទៀត
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ឈ្មោះ ជូ សុខវ៉េងហួ ដែលបានទទួលមរណភាពទាំងវ័យក្មេងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ វេលាម៉ោង ០៥និង៣០នាទីព្រឹក ក្នុងជន្មាយុ ២៨ឆ្នាំ ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ TiTi TiTi ត្រូវជាប្អូនប្រុសរាប់អានគ្នាបានមានក្តីក្រៀមក្រំជាខ្លាំងបន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះក៏បានបង្ហោះសារលេីកឡេីងបែបនេះថា៖«វាដូចជាលឿនពេកហើយបង R.i.p សូមបងទៅឱ្យបានសុខណា កេីតជាតិណាៗកុំឱ្យបងអាយុខ្លីដូចជាតិនេះទៀតបង»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Mrr Leng បានសរសេរថា៖«ធៀបការវាយឈ្មោះហើយៗ ថាចាំពាក់កណ្តាលខែអញ្ជើញប្អូន មិនគួរអោយជឿសោះ សូមទៅឲ្យបានសុខប្អូនប្រុស»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។