ស្នងការដ្ឋាននគរបាលខេត្តកំពត៖ សត្វក៏ត្រូវតែមានយុត្តិធម៏ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ
ដូចប្រិយមិត្តបានជ្រាបមកហើយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ គឺមានករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីយកទៅធ្វើការសាកសួរ។ ករណីនេះ កើតឡើងនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុរសជាម្ចាស់ឆ្កែ បានថតវីដេអូស្រែកទ្រហោយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសត្វឆ្កែជាទីស្រឡាញ់របស់ខ្លួន ត្រូវបានក្រុមកម្មករសំណង់មួយក្រុម បាន ស ម្លា. ប់ និងកា.ប់ ជាក.ង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយនឹងស្រា។
ដោយឡែកនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ក្រុមកម្មករសំណង់ដែលបាន ស ម្លា. ប់ និងកា.ប់ ជាក.ង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយនឹងស្រា ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ខ្លួនបញ្ជូនទៅតុលាការ នឹងបានឡើកឡើងបែបនេះថា «សត្វក៏ត្រូវតែមានយុត្តិធម៏ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ »៕