បើកភ្នែកមកម៉ាក់ Call ប្រាប់ថាបងស្រីផុតហើយ ប្អូនស្ទើរតែមិនជឿទេ ថាបងស្រីទៅចោលប្អូនទាំងក្មេងខ្ចី
កាលពីព្រឹកទៀបភ្លឺថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ma Nit បានមានការតក់ស្លុតនិងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលពេលដែលម្តាយបានទូរស័ព្ទមកប្រាប់ថា បងស្រីរបស់ខ្លួនបានទទួលមរណភាពហេីយ ដែលធ្វើឱ្យរូបនាងស្ទើរតែមិនមិនជឿទេថាវាជាការពិតនោះ។
ប្រភពពីប្អូនស្រីរូបនេះបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បើកភ្នែកមកម៉ាក់ Call ប្រាប់ថាបងស្រីផុតហើយ! ប្អូនស្ទើរតែមិនជឿទេ ថាបងស្រីទៅចោលប្អូនទាំងក្មេងខ្ចី។ ខ្ញុំទទួលយកមិនបានទេវាលឿនពេកហើយ។ សូមវិញ្ញាណក្ខន្ធបងទៅឲ្យបានសុខ ហើយសូមឲ្យជាតិក្រោយកុំមានអាយុខ្លីដូចជាតិនេះអី»។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋជាច្រើន បន្ទាប់ពីបានប្រទះឃេីញមនុស្ស៤នាក់(បុរស២នាក់និងនារី២នាក់) នៅក្នុងរថយន្ត Highlander ជាមួយគ្នា ក្នុងនោះមានបុរស២នាក់សង្ស័.យគាំ.ងបេះដូងស្លា.ប់ក្នុងរថយន្តទៅហេីយ និងនារីម្នាក់បានស្លា.ប់នៅមន្ទីពេទ្យ រីឯនារីម្នាក់ទៀតស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ករណីនេះត្រូវបានគេដាក់ការសង្ស័យថាប្រេីប្រាស់សារធាតុ គ្រឿ ង ញៀ.ន ( K- ថ្នាំ ក្រ.វី )លេីសកម្រិត ក្រោយសមត្ថកិច្ចបានរកឃេីញមានម៉្សៅសមួយកញ្ចប់ ហេីយក្នុងរថយន្តក៏មានបំពាក់ធុងបាស់បំពងសម្លេងផងដែរ ហេតុការណ៍នេះស្ថិតនៅចំណុចផ្ទះល្វែងមួយកន្លែង ទល់មុខផ្សារសាររឿនយ៉ានី ស្ថិតក្នុងភូមិបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។