អូនទទួលយកមិនបានទេ វាលឿនពេកហេីយ បងថាមិនចង់ឲ្យអូនយំទេ ហេតុអីក៏ធ្វេីឲ្យអូនយំដោយក្ដីឈឺចាប់យ៉ាងនេះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសាររបស់នារីម្នាក់ឈ្មោះ ឈាង ម៉ានីរ័ត្ន ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់ ដោយរូបគាត់មានឈ្មោះ ឈាង ឱរ៉ាណា បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍្ត ទី១០ ខែមីនា ឆ្នាំ២០២២ នេះ វេលាម៉ោង០៧និង៤០នាទីយប់ ក្នុងជន្មាយុ ៣១ឆ្នាំ ដោយរោគាពាធ។
ក្នុងនោះដែរ ប្រភពពីប្អូនស្រីខាងលេីបានមានការបញ្ជាក់ឱ្យដឹងថា៖«បងប្រុសតែម្នាក់គត់របស់ខ្ញុំ ឈាង ឱរ៉ាណា បានទទួលមរណភាពដោយជំងឺ (គាត់មានបញ្ហាជំងឺខ្វះគ្រាប់ឈាមមួយរយៈហើយ ហើយ២ថ្ងៃមុននេះគាត់បានវិជ្ជមានកូវីត ធ្វើឲ្យក្តៅខ្លួនរហូតដល់បែកគ្រាប់ឈាម) ភ្លាមៗមិនដល់រយៈពេល24hផង ខ្ញុំនិងក្រុមគ្រួសារញាតិមិត្តទាំងអស់ក៏ទទួលយកមិនទាន់បានដែរ វាលឿនពេក សូមបងប្រុសដ៏ល្អ សង្ហារបំផុតរបស់ប្អូនបានទៅដើរលេងដោយស្ងប់ចិត្តនិងសប្បាយចិត្តចុះ ម៉ាក់ប៉ាយើងចាំអូនមើលថែគាត់ឲ្យល្អបំផុត បងមិនបាច់នៅខ្វល់ខ្វាយបារម្ភទេ អូននៅតែស្រលាញ់ និងចងចាំបង នឹករលឹកបងពេញមួយជីវិត មនុស្សល្អអូនអើយ»។
ប្រភពពីភរិយាដែលមានឈ្មោះ ម៉ាន់ សុមិនា បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតទៅកាន់វិញ្ញាណក្ខន្ធរបស់ស្វាមីនាង ដោយមានខ្លឹមសារទាំងស្រុងថា៖«បងសម្លាញ់ហា ម៉េចបងចិត្តដាច់ចោលអូនចឹង អូនពិតជាទទួលយកមិនបានទេ វាលឿនពេកហេីយសម្រាប់អូន បងថាមិនចង់ឲ្យអូនយំទេ ហេតុអីក៏ធ្វេីឲ្យអូនយំដោយក្ដីឈឺចាប់យ៉ាងនេះ ភ្លាមៗចឹងឲ្យអូនធ្វេីចិត្តយ៉ាងណាទៅ ឯណាថាស្រលាញ់អូនខ្លាំងនោះអី ម៉េចដាច់ចិត្តទៅចោលអូនចឹង យេីងនៅមានក្ដីស្រម៉ៃច្រេីនណាស់ដែលត្រូវធ្វេីមួយគ្នា ម៉េចក្បត់ពាក្យសន្យាចឹង បងថាបងនឹងជំនះវាម៉េចបងធ្វេីអត់បានចឹង ចោលអូនឲ្យនៅម្នាក់ឯង អូនពិតជាមិនធ្លាប់គិតថារស់គ្មានបងបែបនេះ មិនធ្លាប់គិតសូម្បីម្ដង ម៉េចបងចិត្តដាច់យ៉ាងនេះ អូនស្ទះម្ដងៗហេីយពេលគិតដល់បង ឱ្យអូនធ្វេីចិត្តយ៉ាងណាទៅ មករកអូនវិញមកបានអត់ ឥលូវនេះអូនពិតជាត្រូវការបងណាស់ ហេតុអីទេវតាចិត្តអាក្រក់ម៉េស បេីជ្រុលឲ្យពួកយេីងជួបគ្នាហេីយមកបំបែកពួកយេីងធ្វេីអី ពេលវេលាវាខ្លីពេកហេីយសម្រាប់ពួកយេីងទាំងពីរ»។