ក្រោយឃើញលោកគ្រូមហាជ័យត្រូវបារមីស្តេចនាគចូលសន្ធិតម្តងទៀត ស្រាប់តែនាយ ពែកមី បានលេីកឡេីងបែបនេះ
ប្រិយមិត្តមួយចំនួនប្រាកដជាបានទទួលជ្រាបរួចមក ជុំវិញរឿងរ៉ាវអបិយជំនឿមួយ ដែលកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឆេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ បានធ្វើការសែនព្រេនដល់បារមីស្តេចនាគនៅមុខប្រាសាទអង្គរវត្ត ហេីយក៏ត្រូវបានព្រះម៉ែនាគចូលសន្ធិត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីមហាជនជាច្រើន។
ទាក់ទងនឹងរឿងរ៉ាវខាងលេី នាយ ពែកមី ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា បានបង្ហាញការមិនគាំទ្រ និងបានរិះគន់ចំពោះលោកគ្រូមហាជ័យ ក្រោយបានឃើញការរៀបចំពិធីដោយមានចេកត្រឹមតែ២ទៅ៣ស្និត ព្រមទាំងក្រាលកន្ទេលតូចមួយ ដែលវាពិតជាមិនសាកសមទៅនឹងប្រាសាទអង្គរវត្តជាទីកន្លែងដ៏ស័ក្ដិសិទ្ធិបំផុត។
យ៉ាងណាមិញ ក្រោយមានការភ្ញាក់ផ្អើលសារជាថ្មី ដែលកាលពីម្សិលមិញនេះ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ជាពេលដែលលោកគ្រូមហាជ័យបានធ្វេីពិធីបួងសួងរំលឹកនឹកគុណដល់ស្តេចនាគនៅទន្លេបួនមុខរួចមក ស្រាប់តែនាយ ពែកមី ក៏មានជាពាក្យពេចន៍លេីកឡេីងម្តងទៀតថា៖«នៅចាំវីដេអូនេះទេ កាលពី៨ថ្ងៃមុន ឥឡូវតេីបងប្អូនស្រណោះសំដីខ្ញុំពេលនោះអត់»។
សូមទស្សនាវីដេអូខាងក្រោម