ញាក់សាច់ អង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ដោយល្បីលោកគ្រូមហាជ័យជាពូជពង្សនាគ ក៏បានគោរពអញ្ចេីញលោកគ្រូ មកសាកល្បងវិជ្ជាការទាំងនេះ
ដូចដែលប្រិយមិត្តបានទស្សនារួចមក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ នេះ តាមរយៈការ Live ជាវីដេអូចេញពីផេកហ្វេសប៊ុករបស់សិល្បករកម្ពុជា ទាក់ទងទៅនឹងពិធីបុណ្យរំលឹកនឹកគុណដល់ស្តេចនាគ ដែលរៀបចំឡេីងនៅទន្លេបួនមុខក្នុងរាជធានីភ្នំពេញ បានធ្វេីឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ពីមហាជនជាច្រើន។
ក្នុងទិដ្ឋភាពនៃពិធីបួងសួងខាងលេីនេះ ឃេីញថាលោកឧកញ៉ា ឆេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ និងលោកគ្រូមហាជុំ ត្រូវបានបារមីស្តេចនាគចូលសន្ធិត ដោយបាននាំគ្នារាំឡេីងកក្រេីកទូក ដែលធ្វេីមានការជជែកវែកញែកក៏ដូចជាបញ្ចេញមតិយោបល់ជាច្រើនផ្សេងៗគ្នា ហើយក្នុងនោះក៏មានមតិមួយចំនួនបានធ្វើការលេីកឡេីងចំៗថា នេះគ្រាន់តែជាសកម្មភាពសម្តែងប៉ុណ្ណោះ រហូតមានអ្នកចូលទៅខមិនរិះគន់យ៉ាងចាស់ដៃតែម្ដង។
យ៉ាងណាមិញ ក្រោយមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Pee Peng King បានមានការលេីកឡេីងបែបនេះថា៖«ក្នុងនាមខ្ញុំជាអង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ដោយការគោរពខ្ញុំសូមគោរពអញ្ចេីញលោកគ្រូមហាជ័យ សាកល្បងវិជ្ជាការ ដោយល្បីលោកគ្រូពូជពង្សនាគ ចឹងខ្ញុំដាក់ អង្គព្រះស្នងយាងមកសម្ដែងរឹទ្ធិដូចជា លេងទឹកក្ដៅ កាត់អណ្ដាត ចាក់បំពងក ចាក់មាត់ ដេីរលេីភ្លេីង ដោយការគោរពសូមលោកគ្រូដេីម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃ បារមី តេីលោកគ្រូហានទេ? ដោយក្ដីគោរពពីខ្ញុំ សូមអញ្ចេីញដោយសេរី ថ្ងៃណាក៏បាន ដេីម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃជំនឿកុំឲ្យបងប្អូនមានការសង្ស័យ ។ ពីខ្ញុំ ស្នងរូបលោកតាសេនាប្រមុខ នាគខ្មៅ»។