បារមីស្តេចនាគ បានចូលសន្ធិតលោកគ្រូមហាជ័យ រាំចាក់ក្បាច់ពេញទូក ធ្វើឲ្យកក្រើកពេញប្រទេស
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ នេះ តាមរយៈការ Live ជាវីដេអូពីផេកហ្វេសប៊ុករបស់សិល្បករកម្ពុជា ទាក់ទងទៅនឹងពិធីបុណ្យរំលឹកនឹកគុណដល់ស្តេចនាគ ដែលរៀបចំឡេីងនៅទន្លេបួនមុខក្នុងរាជធានីភ្នំពេញ បានធ្វេីឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ពីមហាជនជាច្រើន។
ក្នុងទិដ្ឋភាពនៃពិធីបួងសួងខាងលេីនេះ ឃេីញថាលោកឧកញ៉ា ឆេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ និងលោកគ្រូមហាជុំ ត្រូវបានបារមីស្តេចនាគចូលសន្ធិត ដោយបាននាំគ្នារាំឡេីងកក្រេីកទូក ដែលធ្វេីមានការជជែកវែកញែកក៏ដូចជាបញ្ចេញមតិយោបល់ជាច្រើនផ្សេងៗគ្នាផងដែរ ។
ក្នុងនោះក៏មានមតិមួយចំនួនបានធ្វើការលេីកឡេីងចំៗថា នេះគ្រាន់តែជាសកម្មភាពសម្តែងប៉ុណ្ណោះ រហូតមានអ្នកចូលទៅខមិនរិះគន់យ៉ាងចាស់ដៃតែម្ដង។ តោះកុំឲ្យខាតពេលយូរ ចង់ដឹងថាសកម្មភាពនេះកក្រេីកយ៉ាងណានោះ សូមប្រិយមិត្តរីករាយតាមដានទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម