ពិបាកទទួលយកណាស់ កូនសិស្សសម្លាញ់អើយ ហេតុអីឯងដាច់ចិត្តទៅដោយគ្មានពាក្យលាមួយម៉ាត់
កាលពីយប់អធ្រាត្រឈានចូលថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ នេះ ប្រភពពីបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Touy Chhan បានសម្តែងនូវក្តីក្រៀមក្រំជាខ្លាំង ចំពោះដំណឹងដ៏អកុសលដែលជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្កឲ្យលោកគ្រូបង្រៀនម្នាក់ឈ្មោះ ឈឿន ស៊ុនឡេង បានស្លា ប់បាត់បង់ជីវិត។
មរណភាពរបស់លោកគ្រូគឺជាការបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ និងបុគ្គលដ៏ឆ្នើមម្នាក់ដែលបានបំពេញភារកិច្ចក្នុងការបង្រៀនសិស្សប្រកបដោយគុណធម៌។ ក្នុងនោះដែរ ប្រភពដដែលខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«ពិបាកទទួលយកណាស់ កូនសិស្សសម្លាញ់អើយ ហេតុអីឯងដាច់ចិត្តទៅដោយគ្មានពាក្យលាមួយម៉ាត់?
គ្រូសិស្សយើងធ្លាប់កម្សត់កម្រជាមួយគ្នាច្រើនណាស់ ឯងបានសម្រេចក្ដីស្រមៃ ក្លាយជាគ្រូបង្រៀនហើយ ហេតុអីក៏ទៅទាំងបែបហ្នឹង? R.I.P»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។