ទទួលយកមិនបានទេពៅ លឿនពេកហេីយណា ទៅឲ្យបានសុខណាពួកម៉ាក់ បែកគ្នារហូតគ្មានថ្ងៃនឹងវិលត្រលប់
កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Jee Pich បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្ដិរបស់ខ្លួនបានបញ្ចប់ជីវិតទាំងវ័យក្មេង ដោយធ្វើអត្តឃាតលេ.ប ថ្នាំ សម្លា.ប់ខ្លួន ឯចំពោះមូលហេតុនៃដេីមចមដែលធ្វើឲ្យរូបគាត់សម្រេចចិត្តគិតខ្លីបែបនេះនៅមិនទាន់មានការបញ្ជាក់ឲ្យដឹងពីក្រុមគ្រួសារនៅឡេីយនោះទេ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ទទួលយកមិនបានទេពៅ លឿនពេកហេីយណា ទៅឲ្យបានសុខណាពួកម៉ាក់ បែកគ្នារហូតគ្មានថ្ងៃនឹងវិលត្រលប់ ខានឮសំលេងពៅ លែងមានអ្នកឆាតនិយាយគ្នាលេងទៀត ពៅឯងដាច់ចិត្តហាពៅ លាហើយណាពៅ ទៅឲ្យបានសុខណាសំលាញ់ បេីមានជាតិក្រោយពិតយេីងធ្វេីជាពួកម៉ាក់នឹងគ្នាទៀតណា»។
ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Jee Thom បានសរសេរថា៖«លាហេីយអូន ប្អូនពៅដ៏សែនល្អរបស់ចែ លាគ្មានថ្ងៃត្រលប់ ចែសង្ឃឹមថា បេីមានជាតិក្រោយពិតយេីងធ្វេីជាបងប្អូននឹងគ្នាទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។