ហេតុអីក៏ជាអូន ប្អូនប្រុសកំសត់បងអេីយ ម៉េចទៅចោលបង ទៅចោលម៉ែទាំងបែបនេះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Jëë Phörn Smïlë ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ គឺលោក Sros Torng បានទទួលអនិច្ចកម្មកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។ ប្រភពពីស្រ្តីជាប្រពន្ធរូបនេះបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖
«ប្តីហា បងសន្យាថានៅមួយអូនរហូត ឥលូវម៉េចបងចិត្តដាច់ម្លេះបងបងថាបងចង់បានឡានជិះយើងពុងសន្សំហើយ ឥលូវម៉េចបងទៅចោលអូន ប្តីសម្លាញ់អូនអើយបងល្អណាស់ បងមិនដែលធ្វើបាបអូនទេ បងមើលថែអូនបានល្អណាស់ អូនស្តាយបងណាស់ប្តីកំសត់អូន អូនស្រលាញ់បងណាស់ សូមឱ្យបងទៅកាន់សុគតិភពណាប្តីសម្លាញ់»។
ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ បូរមី បានសរសេរថា៖«ហេតុអី ហេតុអីក៏ជាអូន ហេតុអីអូន ប្អូនប្រុសកំសត់បងអេីយ ហេតុអីទៅចោលបង ចោលម៉ែ ហេតុអីមិននៅជាមួយគ្នាឲ្យយូរជាងនេះ ទៅណាក៏ប្រាប់បង ធ្វើអីក៏សួរបង ហេតុអីថ្ងៃនេះអូនទៅមិនប្រាប់បង បងមិនឲ្យទៅទេលឺទេ ម៉េចមិនស្ដាប់ហាស បងប្រេីប្អូន ស្ដីបន្ទោសប្អូន សម្ដីអាក្រក់ដាក់អូន អូនហត់ពេកមែនអូន បងមិនដែលបានប្រាប់អូនទេ ថាបងស្រលាញ់អូនណាស់ អូនសម្លាញ់ ឲ្យបងធ្វេីម៉េចទៅអូន មកវិញអូនណា កុំទៅឆ្ងាយពេក ឆាប់មកផ្ទះយេីងវិញ អ្នកផ្ទះនៅចាំអូន ប្អូនប្រុសល្អបងអឺយ»។