លោក ស៊ុក សុភា ប្រតិកម្មចំពោះលទ្ធផលដែល សួ វិចិត្រ ក្លាយជាម្ចាស់ពានរង្វាន់ Beat The Best ដោយបានលេីកឡេីងចំៗថា
នារាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នេះ មហាជនជាច្រើន បានមានការតាមដានយ៉ាងជក់ចិត្ត ដិតអារម្មណ៍តែម្ដង ជាមួយកម្មវិធីប្រលងចម្រៀង Beat The Best រដូវកាលទី១ ដែលក្នុងរាត្រីដ៏ពិសេសនេះ បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ក្រោមការទស្សនាពីមហាជនជាច្រើនមុឺននាក់ រួមជាមួយបេក្ខជនដ៏មានសមត្ថភាព។
យ៉ាងណាមិញ នាសប្ដាហ៍ផ្តាច់ព្រ័ត្រនេះដែរ នៅសល់បេក្ខជនជេីងខ្លាំងចំនួន៤រូប ដែលរួមមានដូចជា ពេជ្រ ម៉េងលី , សួ វិចិត្រ , ឈាន ជាលឿយ , អុីម ថៃ បានសាងភាពអស្ចារ្យជូនដល់មហាជនទូទាំងប្រទេស ដោយបានធ្វេីការបកស្រាយបទចម្រៀងយ៉ាងពិរោះៗ ដែលពិតជាសាកសមបំផុតក្នុងការឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។ ចំណែកឯលទ្ធផលម្ចាស់ពានរង្វាន់កម្មវិធីប្រលងចម្រៀង Beat The Best វគ្គផ្តាច់ព្រ័ត្រនេះ បានទៅលើ តារាចម្រៀង សួ វិចិត្រ ដែលជាបេក្ខជនមានប្រជាប្រិយភាពខ្លាំងបំផុត ក្នុងចំណោមបេក្ខជន៣រូបផ្សេងទៀត។
ទន្ទឹមនឹងលទ្ធផលនេះដែរ ស្រាប់តែលោក ស៊ុក សុភា បានមានការលើកឡើងបែបនេះថា៖«សម្រាប់ខ្ញុំជាអ្នកមេីលហេីយស្ដាប់ រាល់ក្មួយច្រៀងរាល់សប្ដាហ៍ គឺជារឿងអយុត្តិធម៌សម្រាប់ក្មួយប្រុស ឈាន ជាលឿយ មែនទែន ក្មួយមានទឹកដមសម្លេងខ្លាំងជាងគេ សម្លេងស្តាយមិនដដែលៗទេ បន្ថែមទាំងរូបសម្បត្តិស្រស់ស្អាត កំពស់ខ្ពស់ សម្លេងដូរបទបែនគ្រប់ទម្រង់ ពិសេសនៅក្មេងអាយុ18ឆ្នាំ ធ្វេីបានប៉ុន្នឹងគឺជារឿងដែលគួរតែឲ្យក្មួយជាប់ទេីបត្រឹមត្រូវ អ្នកអោយពិន្ទុអោយអេីយ ពិន្ទុមិនដឹងអ្នករៀបកម្មវិធីអោយ ឬអ្នកបោះឆ្នោតអោយពិតទេលោកអេីយ ពីព្រោះមិនបានឃេីញផង»។