សូមចូលរួមរំលែកទុក្ខផង បុរសដែលជាអតីតអ្នករាំរួមក្រុមជាមួយតារាល្បីម្នាក់ក្នុងប្រទេសកម្ពុជា បានទទួលមរណភាពដោយសារតែ
បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡេីងរវាងរថយន្តដឹកដីមួយគ្រឿងប៉ះជាមួយនឹងម៉ូតូ Zoomer-X ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលបានស្លា ប់រូបនេះមានឈ្មោះ គីម សែរ ( Kim Sea ) ត្រូវបានគេស្គាល់ថា ជាអតីតអ្នករាំរួមក្រុមជាមួយតារាល្បីម្នាក់ក្នុងប្រទេសកម្ពុជា បានជិះម៉ូតូ Zoomer-X ពណ៍ខ្មៅ លាយ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GS-7122 ត្រូវបានរថយន្តដឹងខ្សាច់មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 3A-2932 បុកកិនបណ្តាលឲ្យស្លា ប់យ៉ាងសង្វេកពេកក្រៃ ខណៈនេះសាកស ព ត្រូវបានក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្នុងនោះដែរ បេីយេីងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Kimheang Sky Pusat ដែលត្រូវជាបងបង្កើតបុរសដែលបានស្លា. ប់ ក្នុងហេតុការណ៍គ្រោះ ថ្នាក់ ចរាចរណ៍ ខាងលេី បានមានក្តីរន្ធ ត់ ចិត្តជាខ្លាំង និងបានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖«ថ្ងៃនេះខ្ញុំបានបាត់បងសាច់ញាតិបង្កើតដោយមិននឹកស្មានដល់ ក្នុងនាមខ្ញុំជាបងប្រុសមានតែជូនដំណើរប្អូនទាំងការសោកស្ដាយយ៉ាងពន់ពេក (ខ្ញុំសូមសំណូមពរដល់សាលាដំបូងរាជធានីភ្នំពេញ ជួយរកខុសត្រូវជូនប្អូនប្រុសខ្ញុំផង ដែលត្រូវបានឡានដឹកដីក្បាលសន្ដោងកិនស្លា. ប់)។