ករណី ស្លា.ប់ របស់តារាសម្ដែងថៃ Tangmo Nida ជិតដល់ភាគបញ្ចប់ហើយ ក្រោយប៉ូលិសបានប្រកាសថា
ករណីស្លា ប់របស់តារាសម្តែងស្រីថៃ Tangmo Nida នៅតែជាព័ត៌មានទំព័រមុខដែលមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការទន្ទឹងរង់ចាំពីមហាជនជាច្រេីនទាក់ទងនឹងមូលហេតុដែលបានធ្វើឲ្យរូបនាងបានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ាកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ។
ក្នុងនោះដែរ ឃេីញថាមានអ្នកគាំទ្ររួមទាំងមិត្តៗក្នុងសិល្បៈជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដ៏ក្រៀមក្រំខាងលេី ដែលរយៈពេលត្រឹមតែមួយពព្រិចភ្នែកសោះត្រូវបាត់ បង់ មនុស្សជាទីស្រលាញ់ ធ្វេីឱ្យគ្រប់ៗគ្នាស្ទើរតែទទួលយកមិនបាន ចំពោះហេតុការណ៍មួយនេះ។
យ៉ាងណាមិញ បេីយោងតាមប្រភពព័ត៌មានដែលបានបង្ហោះនៅលេីទំព័រផេកហ្វេសប៊ុកឈ្មោះ Thailand star – Cambodia Fanclub កាលពីម្សិលមិញនេះបានមានការបញ្ជាក់ឲ្យដឹងថា៖«ជិតភាគបញ្ចប់ហើយ ប៉ូលិសប្រកាសថានឹងបិទរឿងក្ដីនៅអាទិត្យក្រោយ បន្ទាប់ពីមន្រ្ដីជំនាញបានស៊ើបអង្កេតប៉ុន្មានថ្ងៃនេះមកមានភ័ស្តុតាងមួយចំនួនសមស្រប គេបានសន្និដ្ឋានថាការស្លា.ប់របស់ Tangmo ពិតជាបណ្ដោលមកពីការនោមនៅក្រោយទូកហើយធ្លាក់ទឹកមែន។ តែបើមានអ្វីថ្មីសង្ស័យមិនចប់ទេ មានត»។