លឿនពេកហេីយប្អូនប្រុស ទេីបតែនិយាយគ្នាប៉ុន្មានថ្ងៃមុនសោះ បងពិបាកទទួលយកណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវជនឈ្មោះ សេងលី ជីវន្ត័ ដែលបានទទួលមរណភាពទាំងវ័យក្មេងដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងកាលពីថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ នេះ វេលាម៉ោង ១១និង៥៥នាទីយប់ ក្នុងជន្មាយុ ២០ឆ្នាំ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Vuthy Lee ត្រូវជាបងប្រុសបានមានក្តីក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា៖«លឿនពេកហេីយប្អូនប្រុស ទេីបតែនិយាយគ្នាប៉ុន្មានថ្ងៃមុនសោះ បងពិបាកទទួលយកណាស់ បងសូមឱ្យវិញ្ញាណខន្ធប្អូនទៅកាន់សុខគតិភព»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Thea Black ត្រូវជាមិត្តភ័ក្ដិបានសរសេរថា៖«សម្លាញ់ទៅឱ្យបានសុខណា កេីតមកជាតិក្រោយកុំឱ្យអាយុខ្លីបែបនេះទៀត យេីងនឹងធ្វេីជាមិត្តល្អជាមួយគ្នាទៀត យេីងលេងបានជួបមុខគ្នាទៀតហេីយសម្លាញ់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។