ពុទ្ធោអើយ ជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាមកត្រូវបាត់បង់ជីវិត ដោយសារតែ
គ្រោះថ្នាក់ចរាចរណ៍មួយកាលពីល្ងាចថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ នេះ បានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ឈ្មោះ អាំ នឿន ឲ្យបាត់ បង់ ជីវិត ក្នុងជន្មាយុ ២៣ឆ្នាំ ខណៈពេលដែលជិតដល់ថ្ងៃរៀបមង្គលការ ដោយនៅសល់ត្រឹមតែរយៈពេលកន្លះខែទៀតប៉ុណ្ណោះ បែរជាមកជួបរឿងអកុសលនេះទៅវិញ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Lor Seangny ត្រូវជាប្អូនស្រីបានមានការរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងអើយមិនគួរណាបងបែបហ្នឹងទេ ជិតដល់ថ្ងៃពិសេសរបស់បងហើយហេតុអីក៏បងទៅទាំងមិនបានលាមនុស្សគ្រប់គ្នាបែបហ្នឹង បងជាមនុស្សល្អណាស់ ប៊ន គន្ធា រឹងមាំឡើងណាសម្លាញ់ សូមវិញ្ញាណក្ខន្ធបងទៅឲ្យបានសុខចុះ ជាតិក្រោយកុំឲ្យបងអាយុខ្លីបែបហ្នឹង»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ សុត លេខា បានសរសេរថា៖«មិនគួរចឹងសោះសម្លាញ់ ទេីបឆាតហៅការឯងថ្ងៃមុនសោះ ឥឡូវសម្លាញ់ទៅលែងវិលវិញហេីយ គួរឱ្យសង្វេគណាស់សម្លាញ់ ចូលរួមរំលែកទុក្ខ គ្រួសាររបស់សពផង»។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។