ពុទ្ធោអើយ កំពុងតែលក់ឆាក្តៅសុខៗ ស្រាប់តែត្រូវបាត់បង់ជីវិតដោយសារតែ
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ នេះ តាមបណ្តាយផ្លូវ៣៧១ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡេីងដោយរថយន្តស៊េរីទំនើបមួយគ្រឿងបានបេីកទៅបុកនឹងរទេះលក់ឆាក្តៅ
បណ្តាលឲ្យយុវជនម្នាក់ត្រូវជាកូនប្រុសបានបាត់ បង់ជីវិត ចំណែកឯស្រ្តីជាម្តាយរង របួស ធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំពោះយុវជនដែលបានស្លា.ប់នេះ ត្រូវបានគេស្គាល់ថាប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vî Chhai និងមានអាយុ ១៨ឆ្នាំ ដែលក្នុងនោះមានការចូលរួមរំលែកទុក្ខពីមហាជន និងមិត្តភ័ក្ដិជាច្រើន។
ជាក់ស្ដែង ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chhãy Sëavyā ត្រូវជាប្អូនស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ប្អូនទទួលយកមិនបានទេបងប្រុស ទៅឱ្យបានសុខណាបង បងល្អណាស់ ម៉េចបងទៅចោលប្អូនចឹង ដាច់ចិត្តចោលប្អូនដែរមែនបងប្រុសជាទីស្រលាញ់»។